អំពីវេបសាយចុង ហ្វា អំពីក្រុមហ៊ុន GMG សេវាខាងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងជាមួយយើងខ្ញុំ សេចក្តីថ្លែងការណ៍ស្តីពីកម្មសិទ្ធិបញ្ញា

អំពីវេបសាយចុង ហ្វា

វេបសាយចុង ហ្វា ( www.china.com )បង្កើតឡើងនៅខែឧសភា ឆ្នាំ ១៩៩៩ជាវេបសាយមួយក្នុងចំណោមវេបសាយដែលបង្កើតមុនគេបង្អស់នៅក្នុងប្រទេសចិន ។ ឆ្លងតាមការត្រួសត្រាយ និងសន្សំបទពិសោធន៍អស់រយៈពេល ១៥ ឆ្នាំ វេបសាយចុង ហ្វាបានក្លាយជាវេទិកាផ្សព្វផ្សាយមួយដែលមានតម្លៃបំផុត និងជា វេបសាយមួយក្នុងចំណោមវេបសាយសារព័ត៌មានដែលមានឥទ្ធិពលបំផុតក្នុងប្រទេសចិន ។ បច្ចុប្បន្នមានអ្នកប្រើប្រាស់ជាច្រើនលាននាក់ អ្នកប្រើប្រាស់ជាស្នូលភាគច្រើនដាច់ខាតជាបុរសដែលមានកម្រិតវប្បធម៌ខ្ពស់ មានប្រាក់ចំណូលខ្ពស់ មានមុខតំណែងខ្ពស់ និងមានភាពចាស់ទុំ ដែលត្រូវជា ៨២ ភាគរយនៃបណ្តាអ្នកប្រើប្រាស់របស់វេបសាយចុង ហ្វា ។

វេបសាយចុង ហ្វាចែកជាការងារបីផ្នែក គឺផ្នែកបណ្តាញឥតខ្សែ ផ្នែកហ្គេម និងផ្នែករថយន្ត បីផ្នែកធំៗនេះយកវេបសាយចុង ហ្វាជាបង្គោល ហើយផ្តល់សេវាកម្មដោយឡែកពីគ្នាជូនអ្នកប្រើប្រាស់អ៊ីនធើណេតនៅគ្រប់មជ្ឈដ្ឋាន ។

ក្នុងនាមជាប្រព័ន្ធសារព័ត៌មានអ៊ីនធើណេតដែលមានលក្ខណៈចម្រុះមួយ វេបសាយចុង ហ្វាមានគេហទំព័រយោធាដែលជាគេហទំព័រដែលមានអ្នកប្រើប្រាស់អ៊ីនធើណេតចូលទស្សនាច្រើនបំផុតនៅប្រទេសចិន ទន្ទឹមនឹងនេះ ក៏នៅមានគេហទំព័រជាង ២០ ទៀតដែលបានផ្សព្វផ្សាយទៅកាន់ពិភពលោកនូវព័ត៌មាន និង សេវាកម្មដែលថ្មីបំផុត និងគ្រប់ជ្រុងជ្រោយមានជាអាទិ៍ គេហទំព័រព័ត៌មាន សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំសាន្ត កីឡា បច្ចេកវិទ្យា និងទេសចរណ៍ជាដើម ។

វេបសាយចុង ហ្វាប្រកបដោយឥទ្ធិពលសង្គម និងឥទ្ធិពលមុខរបរដ៏ទូលំទូលាយ សកម្មភាពពាក់ព័ន្ធមួយចំនួនដែលផ្តួចផ្តើមរៀបចំដោយវេបសាយនេះបានក្លាយជាព្រឹត្តិការណ៍ជាលក្ខណៈតំណាងក្នុងវិស័យសារព័ត៌មាន មានជាអាទិ៍ បាន រៀបចំអស់ ៦ លើកនូវប្រកួតរចនាម៉ូដរថយន្តចិនដែលរៀបចំដោយផ្នែកកិច្ចការរថយន្តនៃវេបសាយចុង ហ្វា និងបានរៀបចំ ៦ ឆ្នាំជាប់ៗនូវការស្ទង់មតិស្តីអំពីកម្រិតទំនុកចិត្តនៃការប្រើប្រាស់លើទីផ្សាររថយន្តចិន ដែលសុទ្ធសឹងតែជាព្រឹត្តិការណ៍ល្បីល្បាញប្រចាំឆ្នាំនៃមុខរបររថយន្ត ៕