អំពីវេបសាយចុង ហ្វា អំពីក្រុមហ៊ុន GMG សេវាខាងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងជាមួយយើងខ្ញុំ សេចក្តីថ្លែងការណ៍ស្តីពីកម្មសិទ្ធិបញ្ញា

សេចក្តីថ្លែងការណ៍ស្តីពីកម្មសិទ្ធិបញ្ញា

សេចក្តីថ្លែងការណ៍របស់វេបសាយចុង ហ្វា ( china.com )ស្តីអំពីបញ្ហាកម្មសិទ្ធិបញ្ញា

ដើម្បីការពារកម្មសិទ្ធិបញ្ញា ធានាដល់សិទ្ធិនិងផលប្រយោជន៍របស់អ្នកនិពន្ធ ព្រមទាំងធ្វើឲ្យមានបទដ្ឋាន និងផ្តល់ជូនឲ្យទាន់ពេលវេលានូវប្រាក់កម្រៃសម្រាប់ អត្ថបទអ្នកនិពន្ធដែលមានកម្មសិទ្ធិបញ្ញា ដោយឡែកចំពោះម្ចាស់កម្មសិទ្ធិនៃអត្ថបទ ដែលយកមកប្រើហើយពុំទាន់បានពិនិត្យផ្ទៀងផ្ទាត់ អាចប្រគល់ឯកសារបញ្ជាក់ពី អត្តសញ្ញាណមកកាន់វេបសាយចុង ហ្វាដើម្បីធ្វើការផ្ទៀងផ្ទាត់ ។

សេចក្តីថ្លែងការណ៍របស់វេបសាយចុង ហ្វា ( china.com )ស្តីអំពីកម្មសិទ្ធិបញ្ញាផ្នែក ខ្លឹមសារអត្ថបទ

វេបសាយចុង ហ្វា ព្រមទាំងអ្នកប្រើប្រាស់មានចុះបញ្ជី និងអ្នកផ្តល់ឯកសារ សម្រាប់វេបសាយនេះ មានកម្មសិទ្ធិលើឯកសារទាំងស្រុងនៃវេបសាយនេះ ។ បើពុំមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីវេបសាយទេ រាល់បុគ្គលគ្រប់រូបមិនត្រូវថតចម្លងយកឯកសារពីវេបសាយចុង ហ្វានោះឡើយ ។ វេបសាយចុង ហ្វាមិនធានាដល់ភាពប្រាកដប្រជា និងភាពពេញលេញនៃវេបសាយដទៃដែលបានធ្វើការតភ្ជាប់ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់នោះឡើយ ។

សេចក្តីថ្លែងការណ៍របស់វេបសាយចុង ហ្វា ( china.com )ស្តីអំពីកម្មសិទ្ធិបញ្ញាផ្នែកប្លុក

គោរពយ៉ាងតឹងរ៉ឹងនូវច្បាប់កម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋប្រជាមានិតចិន រាល់ឯកសារដែលចែករំលែកត្រូវបញ្ជាក់ពីឈ្មោះពិតរបស់អ្នកនិពន្ធ និងឈ្មោះវេបសាយដែលបានដកស្រង់ ។ វេបសាយចុង ហ្វាមានសិទ្ធិដកស្រង់ ផ្សព្វផ្សាយ និងចែករំលែកនូវខ្លឹមសារដែលអ្នកប្រើប្រាស់នៃវេបសាយចុង ហ្វាយបានបង្ហោះនៅក្នុងប្លុករបស់វេបសាយចុង ហ្វា ។ វេបសាយចុង ហ្វាមិនទទួលរ៉ាប់រងអ្វីទាំងអស់ចំពោះរឿងវិវាទផ្នែកកម្មសិទ្ធិបញ្ញា និងការខែ្វងគំនិតខាងឈ្មោះអ្នកនិពន្ធជាដើម ដែលមាននៅក្នុងខ្លឹមសារអត្ថបទរបស់អ្នកប្រើប្រាស់ដែលបានបង្ហោះឡើង ។ បើប្រព័ន្ធឃោសនានានាចង់ផ្សព្វផ្សាយបន្ត ត្រូវទំនាក់ទំនងជាមួយអ្នកនិពន្ធ និងវេបសាយចុង ហ្វាជាមុនសិន ។ មតិយោបល់ និងខ្លឹមសារដែលអ្នកប្រើប្រាស់បានបង្ហោះនោះ គឺគ្រាន់តែ ជាទង្វើបុគ្គលប៉ុណ្ណោះ គ្មានទំនាក់ទំនងអ្វីជាមួយនិងគោលជំហររបស់វេបសាយនេះឡើយ ៕